Blog List

Kagna Pretty Girl 2011 wellcome ខ្ញុំចង់ប្រាប់អ្នកដែលបានចូលទស្សនាថា ​ ខ្ញុំរីករាយណាស់ ដែលអ្នកទាំងអស់គ្នាចូលមកទស្សនាBlog របស់នាងខ្ញុំ

email:oumkagna2011@gmail.com

About Me

My photo
សួស្ដីអ្នកទាំងអស់គ្នាដែលបានមកដល់Blogរបស់់នាងខ្ញុំ មកដល់កន្លែងនេះដែលគឺតម្រូវអោយនិយាយអំពីខ្ញុំ​​ជាដំបូងនេះខ្ញុំនិយាយពីចំនង់ចំនូលចិត្តរបស់នាងខ្ញុំ ​ខ្ញុំចូលចិត្ត​ធម្មជាតិ សត្វ(dog pig ........) ចូលចិត្តស្ងៀមស្ងាត់ ​មិនចូលចិត្តនិយាយច្រើន ចូលចិត្តសំលៀកបំពាក់ ​របស់របប្រើប្រាស់ សុភាពៗ ចូលចិត្តអ្វីដែលប្លែកៗ ចូលចិត្តរាប់អានមិត្ត(មិននិយាយច្រើន)តែចូលចិត្តមិត្តសុភាពរាបសាចូលចិត្តរៀន(តែក៏មិនស្អប់មិត្តមិនចេះដែល តែចូលចិត្តលើកទឹកចិត្ត )ចូលចិត្តរៀនគណិត និង English (ប៉ុន្តែរៀនEnglishមិនចេះ ដោយសាខ្ជិលរៀន ហើយចូលចិត្តដឺគ្រូEnglish សូមកុំយកដំរាបតាមខ្ញុំ )

Thursday, July 21, 2011

ច្បាប់ក្រមង៉ុយ ច្បាប់ល្បើកថ្មី

<> <>

ច្បាប់ល្បើកថ្មី

អ្នកព្រះភិរម្យភាសាអ៊ូខ្ញុំបង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាមុនគុណគាប់មហាធ្ងន់
មាតាបិតា ។
ឧបជ្ឈាយ៍ជាធំកាលចាប់ដៃខ្ញុំឱ្យធម៌កេសា
អនុសាវនព្រះកម្មវាចាគុណធម៌អក្ខរា
ទាំងសាមសិបបី ។
ខែចេត្រឆ្នាំចចត្វាសក័ក កគិតកាព្យថ្មី
លើកច្បាប់ប្រដៅកូនចៅប្រុសស្រីតូចក្តីធំក្តី
ចូរស្តាប់គ្រប់គ្នា ។
ត្បិតមនុស្សឥឡូវយកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ឡិឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់ ។
អាងព្រើលអាងប្រាជា្ញអាងកោងអាងកាចអាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់អាងគុកច្រវាក់
អាងមាស៊ីនកាត់ក ។
អាងសុទ្ធតែខុស កូនអើយចាំចុះអាងនោះមិនល្អ
អ្នកគិតឲ្យល្អិតដ្បិតស្រុកលោកក្រប្រមាណដំណ
តទៀតទៅមុខ ។
សាសនានៅឆ្ងាយលែងបានសប្បាយមានតែកើតទុក្ខ
កើតទាន់លោកកិយឮតែទំនុកដំកែលអាពុក
ចូរចាំគ្រប់គ្នា ។
អ្នកជឿពាក្យចាស់ជឿចាំឲ្យច្បាស់កុំធ្វើបំពា
អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជាមនុស្សប៉ោបៀ
កុំយកខ្លួនបៀត ។
ឃើញឫកគេល្អទោះបីមានក្រយកគេជាញាតិ
គួររាប់អ្នកក្រៅផៅអ្នកឯទៀតរាប់រើសមាយាទ
សុចរិតត្រឹមត្រូវ
រៀនបទរៀនបាទកុំកោងហួសខ្នាតកុំភ្លាត់ហួសផ្លូវ
កុំភ្លើនហួសម៉ែកុំប្រែហួសឪឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ ។
បន្ទន់អាត្មាខ្លាចមេខ្លាចបាខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រប្រយ័ត្នស្តេចទាយពាក្យពិតទំនាយ
រលាយកេរ្តិ៍ឈ្មោះ ។
ពាក្យស្តេចពាក្យគ្រូមានប្រៃមានជូរកម្រពីរោះ
ជួនទាយឲ្យទាបជួនទាយឲ្យខ្ពស់ទាយឲ្យស័ក្តយស
ទាយចុះកុំខឹង ។
បម្រើមើលភេទចំណាំព្រះនេតហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃព្រើលលោកមើលសំឡឹងសំឡក់ឲ្យប្រឹង
ខំប្រិតរៀនសូត្រ ។
បម្រើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមាន
បើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀន
កុំអៀនកុំខ្មាស់ ។
ពុតលោកជាធំជ្រងោប៉ុនភ្នំឯងមើលមិនច្បាស់
បម្រើលោកណាលោកហ្នឹងជាម្ចាស់លោកស្អប់អ្វីណាស់
ប្រាសចោលឲ្យឆ្ងាយ ។
កុំឈមឈរជិតកុំយកធ្វើមិត្តភ្លាត់ខ្លួនអន្តរាយ
បើប្រពន្ធកូនបងប្អូនចៅហ្វាយអាពុកឬម្តាយ
ឳនកាយប្រតិបត្ត ។
អ្នកកុំមើលងាយឃើញគេរីករាយព្រួយខ្លួនប្រយ័ត្ន
ត្រកូលញាតិផៅកូនចៅមហាក្សត្រស្មើថ្លើមប្រម៉ាត់
ប្រមាថមិនបាន ។
ទោះអ្នកដទៃអ្នកព្រៀនអ្នកព្រៃដែលលោករាប់អាន
កុំថាតែមនុស្សទោះសត្វតិរច្ឆានឯងស្អប់ប៉ុន្នាន
កុំហ៊ានប្រមាថ ។
របស់ឬទ្រព្យដែលចារសំអប់កុំបាច់សំអាត
ទ្រព្យណាសំឡាញ់អស់អញឱហាតចូរចៅសង្វាត
ជួយថែរក្សា ។
កុំជិះកុំជាន់ស្មៅផ្ទីអាចម៍មាន់ពាក្យចាស់ឧបមា
បុរាណហៅផ្ទីពីរបីប្រការកុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង ។
សាច់សារលោហិតកុំផ្តួលផ្តេកពិតផ្តួលទោសកើតប្តឹង
អាពុកផ្តែផ្តាំចូរចាំចេះថ្លឹងសាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ ។
សាច់សួតក្នុងខ្លួនទុកស្មើបងប្អូនប្រពន្ធកូនចៅ
សរសៃនិងស្បែកចែកញាតិជាផៅខ្ញុំស្រីខាងក្រៅ
ជាស្មៅអាចម៍មាន់ ។
ស្រីខ្ញុំកំដរបើឃើញរូបល្អកុំលលូកលាន់
កុំលួចលបលេងក្រែងម្ចាស់គេទាន់កុំភប់កុំភាន់
អាប់អន់អាត្មា ។
បើអ្នកមានយសមានសក្តិខ្ពង់ខ្ពស់គាប់នឹងរាជការ
ធ្វើធំធ្វើថីមន្ត្រីមានត្រាព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ៍ ។
ចេះច្បាប់បារាំងកុំភ្លេចសច្ចំកត្តញ្ញូខន្តី
កុំឆ្មើងហួសមាឌភ្លេចញាតិប្រុសស្រីជុំនុំកាត់ក្តី
យកឧបេក្ខា ។
កុំកាន់សីហលោកុំកាន់លោភោទោសោមោហោ
កុំជក់អាភៀនកុំឃ្លានផឹកស្រាកុំស្អប់ខាងណា
សច្ចាយកត្រង់ ។
លួងលោមពិសោធន៍កុំឆបញ្ឆោតបញ្ចូលឲ្យបង់
ឲ្យបែកឲ្យបាក់ពាក្យសត្យពាក្យសង្ឈកូនអើយផ្ចិតផ្ចង់
តម្រង់ស្មារតី ។
កុំភើ្លនភ្លេចប្រាក់កុំភ្លើភ្លាត់សក្តិធ្លាក់ទៅអវិចី
កាន់ធម៌ទសពិធរឹតឡើងរាសីគាប់ពីលោកិយ
ដល់បរលោកនាយ ។
អ្នកក្តីជាភ្លើងកុំកាត់កាន់ជើងអ្នកម្ខាងមើលងាយ
ចៅក្រមជាទឹករំឭករំលាយកុំជេរកុំវាយ
បង្ខំនាំខុស ។
ចោរខូចលួចប្លន់រីចោរស្ម័គ្រស្មន់តណ្ហាប្រុសស្រី
កុំស្អប់ខាងណេះបញ្ឆេះខាងណោះលួងលោមបញ្ចុះ
បញ្ចូលចិត្តក្តី ។
កុំដុតឲ្យក្តៅបើឃើញគ្នាខ្លៅប្រាជ្ញាគ្នាខ្លី
កុំឃ្លានប្រាក់ប្រុសបន្តុះខាងស្រីបើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់ ។
កុំដៀលអ្នកស្រែត្រកូលឯងខ្មែរកុំប្រែក្រឡាស់
ក្រឡេកឃើញគុណទន់ខ្លួនសំពះកុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ ។
អ្នកកុំភ្លេចគុណគ្រូលេខនព្វន្តគ្រូសូត្រអក្សរ
កុំចាប់ដៃទាញគំនាប់ងក់កកុំជជែកត
ស្មើមិត្តសំឡាញ់ ។
រាស្រ្តរត់ចូលជ្រកសួរសាកទៅមកកុំអើឯងអញ
ពាក្យពុំពីរោះគេកើតមួក្នាញ់គេដៀលផ្ចាលផ្ចាញ់
អន្តរាយកេរ្តិ៍ ។
កុំឆ្មើងអាងបុណ្យស្រដីឲ្យទន់ពោលពាក្យពីរោះ
ខ្លួនអ្នកនឹងថ្កើងនឹងឡើងសក្តិយសកុំឆ្លៀតនាំឈ្លោះ
ញុះញង់អ្នកធំ ។
កុំស្អប់អ្នកតូចបើឃើញគ្នាខូចគួរគិតប្រមុំ
ទោសគ្នាតិចតួចផ្តួចឡើងជាធំផ្សែងពូតជាដុំ
ផ្លុំឆេះជាភ្លើង ។
កុំភ្លើនភ្លេចខ្លួនចេះសាសន៍ចិនយួនកុំចោលខ្មែរយើង
កុំធ្វើក្រអឺតកុំពើតកុំពើងកុំពាក់ស្បែកជើង
ចូលវត្តលោកសង្ឃ ។
ដោះមួកដាក់ឆ័ត្រឱនកាយប្រតិបត្តិលំអុតឱនអង្គ
កុំស៊ីតាមឃ្លានកុំហ៊ានតាមចង់កាន់ច្បាប់ស្រុកហ្រ្វង្ស៍
កុំបង់សាសនា ។
កុំចង់ថ្កើងពេកកុំលើកដំណេកហួសមេហួសបា
តែងខ្លួនឲ្យល្មមមើលពូជពង្សាសង្ខេបនិដិ្ធតា
រឿងផ្គាប់បុណ្យសក្តិ ។
បើទៅជារាស្ត្រប្រាជ្ញាវៃឈ្លាសគូរវាសឆ្លកឆ្លាក់
ឲ្យឆ្លៀតរែកពុនបើធ្ងន់សុំដាក់ខំរកមាសប្រាក់
ឲ្យគ្រាន់ទាន់ចាយ ។
រាជ្យបារាំងសែសកូនកុំប្រហែសកុំថ្នមរូបកាយ
ដើរគិតដេកគិតជួញជិតជួញឆ្ងាយបើចង់សប្បាយ
ស្រេចនៅមានទ្រព្យ ។
រាជ្យហ្លួងពីមុនរកស៊ីរែកពុនមានក្រតាមភ័ព្វ
រាជ្យលោកឥឡូវត្រូវខំឲ្យញាប់តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ ។
តាំងពីឆ្នាំចចាំជាដំណទំនិញឡើងថ្លៃ
ចងក្បិនឲ្យតឹងប្រឹងកុំសំចៃសញ្ជឹងយប់ថ្ងៃ
កុំឲ្យក្រខ្សត់ ។
បើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទបើចេះប្រាកដ
ប្រាក់រត់តាមហៅ ។
កុំថ្នមកម្លាំងកាប់ជីកចូកចាំងកុំថារងាក្តៅ
រៀនអ្វីឲ្យឆ្អិនកុំឲ្យខ្លោចឆៅកុំដេកតែខ្លៅ
ក្រក្រៅសណ្តាប់ ។
បើល្ងង់ឲ្យចេះរករៀនតម្រិះរិះរកតម្រាប់
ឥន្ទ្រីយឆ្វេងស្តាំកុំចាំគេប្រាប់រៀនស្តីរៀនស្តាប់
រៀនមើលឲ្យស្តែង ។
កើតមកជាមនុស្សទាំងស្រីទាំងប្រុសមិនដែលចេះឯង
បើក្រឲ្យមានវិញ្ញាណចេះក្រែងគិតគ្រប់កន្លែង
កុំដេកតែក្រ ។
កុំប្លន់កុំលួចកុំខ្ជិលកុំខូចកុហកឆូវឆ
បោកប្រាសយកប្រាក់ច្រវាកុំជាប់កកាន់មារយាទល្អ
សុចរិតត្រឹមត្រូវ ។
កូនអើយរកស៊ីកកាយធរណីធ្វើស្រែយកស្រូវ
កុំតាមអ្នកណាបាតាមតែឪលើកភ្លឺជិតផ្លូវ
កុំស្រាស់បន្លា ។
គេដើរយប់ថ្ងៃមុតជើងមុតដៃដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវហើយជេរផ្តាសាកូនម្តាយអាណា
ស្រាស់ដើរមិនរួច ។
កុំយកគល់ឈើទៅដាក់ពីលើទោះធំទោះតូច
ជំពប់ជើងគេគេថាឯងខូចជេរដៀលដល់ពូជ
ប្រដូចមេបា ។
...នៅមានត.. ...
...... ...
... ។
ធ្វើរាស្រ្តរកស៊ីចិញ្ចឹមគោញី ថែទាំព្យាបាល
ក្រហេតុពីខ្ជិលមានដិ្បតឧស្សាហ៍ អ្នកមានប្រាជ្ញា
មិនស្មើគំនិត ។

No comments:

Post a Comment