-
-
-
-
-
-
-
-
-
-
-
-
នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី ឲ្យប្រិតប្រុងស្មាតី គួរគប្បីឲ្យអុស្សាហ៏។ កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនឹងគំនិត ។ កំណើតកើតជាមនុស្ស មើលឲ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។ មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើតមកខ្លៅ។ ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។ ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ ។ ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។ ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឲ្យកូនចៅបានចេះដឹង។ ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។ ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។ កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ ឪពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។ អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។ កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។ លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឲ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥឡូវ ។ ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។ ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារទាំងប្រុសស្រី។ ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។ មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។ ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។ មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឲ្យរង្វើលរក ។ ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។ អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជាឫគល់ កើតអំពល់អំពីទ្រព្យ។ អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។ មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។ ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាចអាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ។ អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្ឥតចិត្តជាល្អ សួយអាករចូលមិនខ្វះ។ ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។ ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។ កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។ ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយមិនសេសសល់។ រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់ ឲ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៏ខ្លួន។ ឲ្យរៀនលេខនព្ធន្ត បូកហាគុណឲ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។ ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។ ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្ឥត អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស។ ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។ ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។ ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឪចិនអូសអស់ ។ ចិនមកពីស្រុកនាយ មានសំពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចំការ ។ កែវកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។ ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក។ ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។ ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។ ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ផឹកជឿសិន គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។ កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។ អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ ផឹកចោលការរបរ ផឹកថ្មើម៉ានចិនមិនគិត ។ ថាចិនមិនចេះកាញ់ ប្រាប់សំលាញ់ពួកម៉ាកមិត្ត គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឲ្យចិន ។ ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី។ ផឹកទឹកបោយត្រលោក មារយាទទាបថោករិកសៀធី ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ ។ ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ មារយាទខ្មែរច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន។ ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ។ ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ ។ មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ ។ ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងរិកអួតអម្បូរ ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក ។ កូនអើយរឿងដំណាំ គួរតែដាំឲ្យគ្រប់មុខ ដីកេរម្តាយឪពុក មិនត្រូវទុកចោលទំនេរ ។ រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ ។ ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឲ្យខ្វះ។ ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់មិនដែលក្រ។ បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត ចាក់ដីជាតិល្អៗ បង្ការស្លពេលល្ងាចព្រឹក។ ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេចពីស្រោចទឹក បានផលផ្លែរឺស្លឹក កុំឆ្មើងរិកវាក្រខ្លួន។ ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ។ ដូរទុកដាក់ដំកល់ ស៊ីឲ្យដល់ខួបខែវិញ ឲ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច។ អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត។ អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត ខ្លួនក្រត្រដរេឆ្លៀត មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត ចិញ្ចឹមជន្មជីវិត គិតឲ្យវែងកុំគិតខ្លី។ ទំនេរល្ហែធ្វើការ សូត្រធម៌អាថិទាំងប្រុសស្រី ឲ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់ ។ រាល់រូបទាំងប្រុសស្រី កាលចេះស្តីព្រោះចេះស្តាប់ ម៉ែឪតំរូវប្រាប់ កូនចៅត្រាប់តាមដូនតា។ ចាស់ម្យ៉ាងសាងសីលទាន មិនបំពានខុសពុទ្ធដិកា កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ។ ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ កូនកាត់តាមម៉ែឪ អាស្រូវភាសវិនាសខ្លួន ។ មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន កងកម្មចាំគំគួន គេចវេះពួនមិនកំបាំង ។ ព្រះអង្គមានពុទ្ធដីកា ប្រៀបឧមាជាទីតាំង ដូចគេមានកំលាំង សំរាំងទុកទឹមរទេះ ។ នឹងបរផ្លូវវៀចត្រង់ រឺនឹងចង់បរគេចវេះ កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា។ រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន ។ កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំងមគ្គផល ។ គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់ យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ ។ កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់ ។ មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់ ចាស់ស្តីគប្បីស្តាប់ ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ គោរពគុណទាំងបី សូត្របាលីតាមចំណាំ រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់ ។ សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់ សព្វថ្ងៃលៃគ្នេគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ។ ឥឡូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ កូនចៅកុំបណ្តោយ ឲ្យលិចលង់ក្នុងសង្សារ។ មានពាក្យចាស់ដំណាល ថាកណ្តាលព្រះសាសនា ទំនាយក្បួនតំរា ថានឹងរៀវហើយរីកវិញ ។ ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅយ៉ាងណាមិញ ខំអុស្សាហ៏ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ។ តំណពីថ្ងៃនេះ រៀនតំរិះកុំរាយមាយ កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ។ ដល់សាសនាគ្រប់គ្រាន់ ជួបប្រាំពាន់ទៅខាងមុខ ទំនាយរាយទំនុក ថាឪពុកម្តាយស្អប់កូន។ ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទានមិនមានសល់។ គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដំកល់ ខំសាងមគ្គសាងផល នឹងបានដល់ឋានសាន្តសុខ។ នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក ព្រះសិរអារ្យត្រាស់ខាងមុខ រាសាយទុក្ខសោករាល់ថ្ងៃ។ នេះហៅច្បាប់បណ្តាំ ថាពាក្យប្រាំៗមួយផ្ទូន បទព្រហ្មគ្រប់ឃ្លាបួន ជួនចែងចប់ម្ល៉េះហើយហោង។
-
-
-
-
-
-
-
-
-
-
-
Blog List
About Me

- oumkagna2011@gmail.com
- សួស្ដីអ្នកទាំងអស់គ្នាដែលបានមកដល់Blogរបស់់នាងខ្ញុំ មកដល់កន្លែងនេះដែលគឺតម្រូវអោយនិយាយអំពីខ្ញុំជាដំបូងនេះខ្ញុំនិយាយពីចំនង់ចំនូលចិត្តរបស់នាងខ្ញុំ ខ្ញុំចូលចិត្តធម្មជាតិ សត្វ(dog pig ........) ចូលចិត្តស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើន ចូលចិត្តសំលៀកបំពាក់ របស់របប្រើប្រាស់ សុភាពៗ ចូលចិត្តអ្វីដែលប្លែកៗ ចូលចិត្តរាប់អានមិត្ត(មិននិយាយច្រើន)តែចូលចិត្តមិត្តសុភាពរាបសាចូលចិត្តរៀន(តែក៏មិនស្អប់មិត្តមិនចេះដែល តែចូលចិត្តលើកទឹកចិត្ត )ចូលចិត្តរៀនគណិត និង English (ប៉ុន្តែរៀនEnglishមិនចេះ ដោយសាខ្ជិលរៀន ហើយចូលចិត្តដឺគ្រូEnglish សូមកុំយកដំរាបតាមខ្ញុំ )
Saturday, October 15, 2011
បណ្ដាំក្រមង៉ុយ
Monday, August 29, 2011
Sunday, August 28, 2011
សុភាសិតខ្មែរ
១-កាត់ទឹកមិនដាច់កាត់សាច់វាឈឺ។
២-កាប់បំពងរង់ចាំទឹកភ្លៀង។
៣-ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
៤-កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
៦-កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
៧-កុំគូរមុនគិត។
៨-កុំឈ្លោះនឹងស្រីកុំក្ដីនឹងគ្នាឯង។
៩-កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
១០-កុំដាំស្រូវនៅផ្លូវដំរី។
១១-កុំទុកមេឃកុំទុកចិត្តផ្កាយ
កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ
កុំទុកចិត្តម្ដាយថាគ្មានបំណុល។
១២-កុំទុំមុលស្រគាល។
១៣-កុំផ្ទុកតាមទូកថ្វែ។
១៤-កុំពត់ស្រឡៅកុំប្រដៅស្រីខូច។
១៥-កុំពូតផ្សែងជាដុំកុំយកភ្នំទ្រាប់អង្គុយ។
១៦-កុំរាយមុខដឹងកុំទទឹងមុខសឹក។
១៧-កុំពាក់មុខយក្សកុំពាក់ស្បែកខ្លា។
១៨-កុំយកស្រឡៅធ្វើខ្នួចកុំសម្រួចឈើពុក។
១9-កំភ្លាញព្រោះមាត់ខ្វែកស្លាប់ព្រោះអាចម៏។
២០-ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
២១-ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
២២-ក្រពើវង្វេងបឹង។
២៣-ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
២៤-ក្រអ្វីក្រចុះកុំឲ្យតែក្រគុំនិត។
២៥-ខឹងខុសខឹងខាតខឹងខូច។
២៦-ខឹងគោវាយរទេះ។
២៧-ខឹងឲ្យអត់ខ្សត់ឲ្យរក។
២៨-ខ្ពស់កប់ពពកចុះមកជ្រកអាចម៏ជន្លេន។
២៩-ខ្មោចស្រុកឲ្យដៃខ្មោចព្រៃវាហ៊ាន។
៣០-ខ្លាមិនខ្លាចទៅខ្លាចអាចម៏ខ្លា។
៣១-ខ្លួនរស់របស់រកបាន។
៣២-គោដំបៅខ្នងក្អែកហើយរំលងរសាយកន្ទុយ។
៣៣-គ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ។
៣៤-គ្រូកាចសិស្សខូច។
៣៥-គ្រូទាយម្តាយថា។
៣៦-ឃើញដំរីជុះកុំជុះតាមដំរី។
៣៧-ឃ្លាតឆ្ងាយណាយចិត្ត។
៣៨-ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
៣៩-ងប់នឹងល្បែងតែងវិនាស។
៤០-ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
៤១-ចាក់អង្ករយកអង្កាម។
៤២-ចានមួយរាវលែងអីរណ្ដំគ្នា។
៤៣-ចាប់ក្ដាមដាក់ចង្អេរ។
៤៤-ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
៤៥-ចូលព្រៃទានព្រឹកចង់សឹកទាន់ក្មេង។
៤៦-ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស។
៤៧-ចំណីឆ្ងាញ់កុំទុកស្អែក។
៤៨-ចេះដប់មិនស្មើប្រសប់មួយ។
៤៩-ចេះមកពីរៀនមានមកពីរក។
៥០-ឆ្កែព្រុសមិនដែលខាំ។
៥១-ឆ្កែខាំកុំខាំឆ្កែវិញ។
៥២-ឆ្នាំងណាគ្របនឹង។
៥៣-ឆ្មាមិននៅកណ្ដុរឡើងរាជ្យ។
៥៤-ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ។
៥៥-ជាងទងស៊ីរងកំបែកជាងដែកស៊ីហែកនឹងដៃ។
៥៦-ជាងមិនកើតបន្ទោសដែក។
៥៧-ជិះក្របីចម្លងភក់។
៥៨-ឈាមស្រែកស្បែកហៅ។
៥៩-ឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
60-ឈើពុកកុំដាក់គូទលើ។
៦១-ដល់ត្រើយសើយគូទ។
៦២-ដាំជើងក្រានមិនប្រមាញឆ្នាំង។
៦៣-ដំរីជល់គ្នាងប់ស្មៅចិញ្ចៀន។
៦៤-ដៃភ្លើងជើងមាន់។
៦៥-ដំរីសាស្លាប់យកចង្អេរបាំក?។
៦៦-តក់ៗពេញបំពង់។
៦៧-ត្រីងៀតឆ្លៀតពង។
៦៨-បា្រក់ក៏បង់ថង់ក៏ដាច់។
៦៩-ធ្វើគុណបានទោស។
៧០-សាងល្អបានល្អ។
៧១-លួចគេធ្លាប់ដៃដេកថ្ងែធ្លាប់ភ្នែក។
៧២-ប្រញាប់ពេកដេកផ្លួវ។
៧៣-ធ្វើគុណ១០០សំពៅទោស១ចូលទៅរលាយគុណអស់។
៧៤-សាងបាបបានបាបសាងបុណ្យបានបុណ្យ។
៧៥-ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ។
៧៦-ធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅ
ឲ្យមើលសន្ដាន។
៧៧-ប្រហែសបាតប្រយ័ត្នគង់។
៧៨-ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់។
៧៩-មានមាសខ្វះក្រដាស់ខ្ចប់។
៨០-ភូតនៅហោរចោរនៅជាង។
៨១-ផ្သ?ែឈើជ្រុះមិនឆ្ងាយពីគល់។
៨២-ធ្វើស្រែទាន់ក្ដៅដីចង់ស្រីទាន់ក្ដៅចិត្ត។
៨៣-យប់មើលនឹងដៃថ្ងៃមើលនឹងភ្នែក។
៨៤-រកអុសប្រទះឈើងាប់។
៨៥-រស់តែមាត់ត្រគាកស្លាប់ស្ដូក។
៨៦-លេងក្មេងអាប់យសលេងពស់ៗខាំ។
៨៧-ស្រលាញ់កុំទៅញឹកបើរលឹកសឹមទៅម្ដងៗ។
៨៨-ស្លាប់ដូចពស់រស់ដូចកង្កែប។
៨៩-អន្ទង់វែងឆ្នាំងវែង។
៩០-យកពងមាន់ទៅផ្ញើនឹងក្អែក។
៩១-មនុស្សនឹងបា្រក់យក្សនឹងសាច់។
៩២-ធ្នូបាញ់ធម៏ទន្ទេញស្រ្ដីបង់ភស្ដា។
៩៣-ទន្លេដប់មិនស្កប់សមុទ្រមួយ។
៩៤-ទូកទៅកំពុងនៅ។
៩៥-ថោកអីនឹងដៃថ្លៃអីនឹងមាត់។
៩៦-ទម្ពក់វាទៅទើបព្នៅវាមក។
៩៧-លឿនលៃមិនទាន់។
៩៨-មានដំបៅទើបរុយវារោម។
៩៩-ពេលឈឹយកដំរីបន់ពេលស្រន់យកពងមាន់ថ្វាយ។
១០០- បុណ្យក៏ធ្វើឈើក៏កាប់។
២-កាប់បំពងរង់ចាំទឹកភ្លៀង។
៣-ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
៤-កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
៥-កោកមិនដាក់ទឹក។

៧-កុំគូរមុនគិត។
៨-កុំឈ្លោះនឹងស្រីកុំក្ដីនឹងគ្នាឯង។
៩-កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
១០-កុំដាំស្រូវនៅផ្លូវដំរី។
១១-កុំទុកមេឃកុំទុកចិត្តផ្កាយ
កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ
កុំទុកចិត្តម្ដាយថាគ្មានបំណុល។
១២-កុំទុំមុលស្រគាល។
១៣-កុំផ្ទុកតាមទូកថ្វែ។
១៤-កុំពត់ស្រឡៅកុំប្រដៅស្រីខូច។
១៥-កុំពូតផ្សែងជាដុំកុំយកភ្នំទ្រាប់អង្គុយ។
១៦-កុំរាយមុខដឹងកុំទទឹងមុខសឹក។
១៧-កុំពាក់មុខយក្សកុំពាក់ស្បែកខ្លា។
១៨-កុំយកស្រឡៅធ្វើខ្នួចកុំសម្រួចឈើពុក។
១9-កំភ្លាញព្រោះមាត់ខ្វែកស្លាប់ព្រោះអាចម៏។
២០-ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
២១-ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
២២-ក្រពើវង្វេងបឹង។
២៣-ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
២៤-ក្រអ្វីក្រចុះកុំឲ្យតែក្រគុំនិត។
២៥-ខឹងខុសខឹងខាតខឹងខូច។
២៦-ខឹងគោវាយរទេះ។
២៧-ខឹងឲ្យអត់ខ្សត់ឲ្យរក។
២៨-ខ្ពស់កប់ពពកចុះមកជ្រកអាចម៏ជន្លេន។
២៩-ខ្មោចស្រុកឲ្យដៃខ្មោចព្រៃវាហ៊ាន។
៣០-ខ្លាមិនខ្លាចទៅខ្លាចអាចម៏ខ្លា។
៣១-ខ្លួនរស់របស់រកបាន។
៣២-គោដំបៅខ្នងក្អែកហើយរំលងរសាយកន្ទុយ។
៣៣-គ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ។
៣៤-គ្រូកាចសិស្សខូច។
៣៥-គ្រូទាយម្តាយថា។
៣៦-ឃើញដំរីជុះកុំជុះតាមដំរី។
៣៧-ឃ្លាតឆ្ងាយណាយចិត្ត។
៣៨-ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
៣៩-ងប់នឹងល្បែងតែងវិនាស។
៤០-ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
៤១-ចាក់អង្ករយកអង្កាម។
៤២-ចានមួយរាវលែងអីរណ្ដំគ្នា។
៤៣-ចាប់ក្ដាមដាក់ចង្អេរ។
៤៤-ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
៤៥-ចូលព្រៃទានព្រឹកចង់សឹកទាន់ក្មេង។
៤៦-ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស។
៤៧-ចំណីឆ្ងាញ់កុំទុកស្អែក។
៤៨-ចេះដប់មិនស្មើប្រសប់មួយ។
៤៩-ចេះមកពីរៀនមានមកពីរក។
៥០-ឆ្កែព្រុសមិនដែលខាំ។
៥១-ឆ្កែខាំកុំខាំឆ្កែវិញ។
៥២-ឆ្នាំងណាគ្របនឹង។
៥៣-ឆ្មាមិននៅកណ្ដុរឡើងរាជ្យ។
៥៤-ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ។
៥៥-ជាងទងស៊ីរងកំបែកជាងដែកស៊ីហែកនឹងដៃ។
៥៦-ជាងមិនកើតបន្ទោសដែក។
៥៧-ជិះក្របីចម្លងភក់។
៥៨-ឈាមស្រែកស្បែកហៅ។
៥៩-ឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
60-ឈើពុកកុំដាក់គូទលើ។
៦១-ដល់ត្រើយសើយគូទ។
៦២-ដាំជើងក្រានមិនប្រមាញឆ្នាំង។
៦៣-ដំរីជល់គ្នាងប់ស្មៅចិញ្ចៀន។
៦៤-ដៃភ្លើងជើងមាន់។
៦៥-ដំរីសាស្លាប់យកចង្អេរបាំក?។
៦៦-តក់ៗពេញបំពង់។
៦៧-ត្រីងៀតឆ្លៀតពង។
៦៨-បា្រក់ក៏បង់ថង់ក៏ដាច់។
៦៩-ធ្វើគុណបានទោស។
៧០-សាងល្អបានល្អ។
៧១-លួចគេធ្លាប់ដៃដេកថ្ងែធ្លាប់ភ្នែក។
៧២-ប្រញាប់ពេកដេកផ្លួវ។
៧៣-ធ្វើគុណ១០០សំពៅទោស១ចូលទៅរលាយគុណអស់។
៧៤-សាងបាបបានបាបសាងបុណ្យបានបុណ្យ។
៧៥-ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ។
៧៦-ធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅ
ឲ្យមើលសន្ដាន។
៧៧-ប្រហែសបាតប្រយ័ត្នគង់។
៧៨-ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់។
៧៩-មានមាសខ្វះក្រដាស់ខ្ចប់។
៨០-ភូតនៅហោរចោរនៅជាង។
៨១-ផ្သ?ែឈើជ្រុះមិនឆ្ងាយពីគល់។
៨២-ធ្វើស្រែទាន់ក្ដៅដីចង់ស្រីទាន់ក្ដៅចិត្ត។
៨៣-យប់មើលនឹងដៃថ្ងៃមើលនឹងភ្នែក។
៨៤-រកអុសប្រទះឈើងាប់។
៨៥-រស់តែមាត់ត្រគាកស្លាប់ស្ដូក។
៨៦-លេងក្មេងអាប់យសលេងពស់ៗខាំ។
៨៧-ស្រលាញ់កុំទៅញឹកបើរលឹកសឹមទៅម្ដងៗ។
៨៨-ស្លាប់ដូចពស់រស់ដូចកង្កែប។
៨៩-អន្ទង់វែងឆ្នាំងវែង។
៩០-យកពងមាន់ទៅផ្ញើនឹងក្អែក។
៩១-មនុស្សនឹងបា្រក់យក្សនឹងសាច់។
៩២-ធ្នូបាញ់ធម៏ទន្ទេញស្រ្ដីបង់ភស្ដា។
៩៣-ទន្លេដប់មិនស្កប់សមុទ្រមួយ។
៩៤-ទូកទៅកំពុងនៅ។
៩៥-ថោកអីនឹងដៃថ្លៃអីនឹងមាត់។
៩៦-ទម្ពក់វាទៅទើបព្នៅវាមក។
៩៧-លឿនលៃមិនទាន់។
៩៨-មានដំបៅទើបរុយវារោម។
៩៩-ពេលឈឹយកដំរីបន់ពេលស្រន់យកពងមាន់ថ្វាយ។
១០០- បុណ្យក៏ធ្វើឈើក៏កាប់។
Thursday, August 25, 2011
Tuesday, August 23, 2011
![]() |
oumkagna |
![]() |
សួស្ដី ! អ្នកទាំងអស់គ្នាដែលបានចូលរួមទស្សនាBlogរបស់នាងខ្ញុំ។
Blogរបស់នាងខ្ញុំសេវាកម្មជាច្រើនក្នុងនោះរួមមាន៖ គន្លឹះនៃការៀនEnglish
រូបភាពប្លែក ការអប់រំ ចំនេះដឹងថ្មី សុភាសិតខ្មែរ កំនាព្យ......................... ។
ការដែលខ្ញុំចេះបង្កើតBlogគឺដោយសានាងខ្ញុំបានមករៀននៅ Mekhala Learning Centre (MLC)និយាយតាមពិតទៅដំបូងខ្ញុំមិនហ៊ានទាំងប៉ះComputer ទាំងនឹងស្គាល់Webblogផង៕
ហើយម្យ៉ាងទៀតខ្ញុំបានមករៀននៅMLCនេះបានផ្ដល់ចំណេះដឹងជាច្រើន ហើយខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់ព្រោះលោកគ្រូៗបានផ្ដល់ដំបូន្មានជាច្រើនដល់ខ្ញុំ។ជាចុងបញ្ចប់នាងខ្ញុំសូមអគុណដល់មជ្ឈមណ្ឌលមេខាឡាសម្រាប់ការអប់រំដែលបានផ្ដល់អាហារូបករណ៏រយៈពេល៦ខែដល់រូបនាងខ្ញុំនិងសូមអគុណលោកគ្រូអ្នកគ្រូនិងអ្នកធ្វើការនៅMLC សូមអោយមានសុខភាពល្អ។
សូមអគុណ!
Sunday, July 31, 2011
Listening ESL
Audio for Advanced Learners of English
Archive for the 'VOA Special English' Category
‘America’s Oldest University’: Why Penn Can Make Claim
Thursday, August 2nd, 2007This is the VOA Special English Education Report.
We conclude our Foreign Student Series this week with questions from three listeners.
Thu Ya Naing from Burma wants to know how many colleges and universities are in the United States. Alexander Romashchenko in Russia wonders which university in the United States is the oldest. And Mohamad Firouzi in […]
Posted in VOA Special English | No Comments »
Studying Religion in the US
Thursday, August 2nd, 2007This is the VOA Special English Education Report.
A Chinese woman studying business law in Japan has a question about studying a different kind of law. Wang Yuxian says she is a Christian and would like to know about theological seminary programs for foreign students in the United States.
A theological seminary is a graduate school of […]
Posted in VOA Special English | No Comments »
How Foreign Citizens Become Doctors in the US
Thursday, August 2nd, 2007This is the VOA Special English Education Report.
We continue our Foreign Student Series this week with a question from a doctor at a hospital in Vietnam. Tran Kinh Thanh in Ho Chi Minh City asks how a foreign doctor can become an American doctor.
One way is to complete a medical residency in the United States. […]
Posted in VOA Special English | No Comments »
Breaking into News: Journalism Education in US
Thursday, August 2nd, 2007This is the VOA Special English Education Report.
A student at Vietnam National University has a question for our Foreign Student Series. Phuong Lan wants to earn a master’s degree in the United States and would like to know about journalism programs.
One hundred nine programs are recognized by the Accrediting Council on Education in Journalism and […]
Posted in VOA Special English | No Comments »
US Colleges for the Deaf
Thursday, August 2nd, 2007This is the VOA Special English Education Report.
We are going to talk again this week about higher education for disabled students who want to study in the United States. As we noted last time, the National Federation of the Blind says there are no special colleges or universities for blind students.
But there are for deaf […]
Posted in VOA Special English | No Comments »
For Blind Foreign Students, Some Aid Available in US
Thursday, August 2nd, 2007This is the VOA Special English Education Report.
A listener in Nigeria has a question about financial aid for blind and visually impaired college students in America. S.A. Ogunlowo in Ile-Ife wants to know if visually impaired foreign students can get a full scholarship as an undergraduate.
Financial aid programs in the United States, especially at the […]
Posted in VOA Special English | No Comments »
Choosing a Student Exchange Program to Come to the US
Thursday, August 2nd, 2007This is the VOA Special English Education Report.
We continue our Foreign Student Series this week with two questions that we received. Anatolii Artamonov, a university student in Ukraine, would like to know about student exchange programs in the United States. Anatolii would especially like to know about the one called Work and Travel USA. And […]
Posted in VOA Special English | No Comments »
Virginia Tech: ‘As Strong a Place as It Has Always Been’
Thursday, August 2nd, 2007This is the VOA Special English Education Report.
Classes began again at Virginia Tech on Monday, one week after the shootings by a student. Seung-Hui Cho, an English major in his final year of college, killed thirty-two people. He also took his own life.
University officials were criticized for not acting more quickly to warn of the […]
Posted in VOA Special English | No Comments »
The Formula for Becoming a Pharmacist
Thursday, August 2nd, 2007This is the VOA Special English Education Report.
Two listeners, Youngmin Kim in South Korea and Nestor Gastelo in Peru, would like us to talk about pharmacy education in the United States. This will be the subject today in our Foreign Student Series.
“Pharmacists are health professionals who assist individuals in making the best use of medications.” […]
Posted in VOA Special English | No Comments »
Doctoral Degrees: Aiming for the Top
Thursday, August 2nd, 2007This is the VOA Special English Education Report.
Today we continue our discussion of the academic degrees offered by American colleges and universities. Last week, we talked about the associate, bachelor’s and master’s degrees.
The highest degree that a student can earn is a doctorate. Some doctorates are professional degrees, as opposed to a degree based on […]
Introduction Words and Phrases
ESL Dialogue: Introduction Words and Phrases
with Ellen Quish
One of the first conversation lessons you will learn in ESL class may involve introducing yourself. Check out this dialogue that highlights the most common English introduction vocabulary and phrases.
Transcript: ESL Dialogue: Introduction Words and Phrases
Hi, I'm Ellen Quish from the Adult Learning Center at LaGuardia Community College in New York City for About.com. Today, I'm going to teach you how to introduce yourself in English. To do this, you can use these words.English Introduction Words and Phrases
- Hi/Hello, my name is ____.
- What's your name?
- Nice to meet you.
- Nice to meet you, too.
- This is ____.
ESL Introduction Conversation Dialogue
Hello. Today is my first day here. What's your name? My name is Ellen. What's your name? Alejandro. I'm from Columbia. Where are you from? I'm from New York. Nice to meet you. Nice to meet you, too. Welcome to the class. Thank you.
Subscribe to:
Posts (Atom)